អង្គការក្តីសង្ឃឹមនៃពលរដ្ឋកម្ពុជា (Cambodian Citizen of Hope Organization CCH ) រួមជាមួយនិង អង្គការសេវាសន្តិភាពស៊ីវិល (Civil Peace Services ForumZFD) បានសហការរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការ ទំនាក់ទំនងបែបអហិង្សា ដល់សិក្ខាកាម និងបុគ្គលិក សពក ប្រព្រឹត្តទៅ អស់រយៈពេល២ថ្ងៃ នាថ្ងៃព្រហស្បតិ៍ ~សុក្រ ១០~ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧~ ២៨ ខែមករា ឆ្នាំ២០២២
អង្គការក្តីសង្ឃឹមនៃពលរដ្ឋកម្ពុជា
Cambodian Citizen of Hope (CCH)
អង្គការក្តីសង្ឃឹមនៃពលរដ្ឋកម្ពុជា
Cambodian Citizen of Hope (CCH)
Sunday, 28 August 2022
Tuesday, 6 August 2019
ស្វែងយល់អំពី អង្គការក្តីសង្ឃឺមនៃពលរដ្ឋកម្ពុជា (សពក)
Cambodian Citizen of Hope organization (CCH)
Cambodian Citizen of Hope organization (CCH)
អង្គការក្តីសង្ឃឹមនៃពលរដ្ឋកម្ពុជាបានបដិសន្ធិឡើង នៅថ្ងៃទី០៦
ខែធ្នូ ឆ្នាំ ២០១៣ យោងតាមលិខិតអនុញ្ញាតក្រសួងមហាផ្ទៃ លេខ១៨៩៨ សជណ ដោយឈរលើមាគ៌ាអព្យាក្រិតមិនប្រកាន់បក្សនយោបាយណាឡើយ។
បង្កើតឡើងដោយព្រះសង្ឃស្ម័គ្រចិត្ត ក្នុងគោលបំណងដើម្បី៖
ទស្សនវិស័យ
v ស.ព.ក.ចង់ឃើញពលរដ្ឋគ្រប់រូបរស់នៅក្រោមម្លប់នៃការអប់រំ សង្គមប្រជាធិបតេយ្យ
មានការគោរពច្បាប់ គោរពសិទ្ធិមនុស្ស ចិញ្ចឹមជីវិតតាមសម្មាអាជីវោ និង ប្រតិបត្តិខ្លួនតាមមាគ៌ាព្រះពុទ្ធសាសនា
មិនឲ្យធ្លាក់ខ្លួនទៅក្នុងអបាយមុខ ព្រមទាំងចេះខិតខំប្រឹងប្រែង តស៊ូ ព្យាយាម
ដើម្បីសម្រេចបាននូវជោគវាសនាក្នុងជីវិតដោយខ្លួនឯង ។
បេសកកម្ម
v ផ្តល់ការអប់រំល្អៗដល់កុមារ យុវជន និង ពលរដ្ឋគ្រប់រូប
ដោយយកទ្រឹស្តីព្រះពុទ្ធសាសនាធ្វើជាត្រីវិស័យក្នុងការចង្អុលបង្ហាញទិសដៅ
v ធ្វើកិច្ចការងារមនុស្សធម៌តាមរយៈ សង្គហៈ
អភិបាល ដល់ពលរដ្ឋខ្មែរទូទៅ
v លើកកម្ពស់វិស័យកសិកម្ម និង បង្កើនសេដ្ឋកិច្ចគ្រួសារមូលដ្ឋានឲ្យកាន់តែប្រសើរឡើង។
v បណ្តុះបណ្តាលពលរដ្ឋឲ្យចេះចិញ្ចឹមជីវិតទៅតាមកម្លាំងកាយ កម្លាំងបញ្ញា និងប្រកបដោយភាពសុចរិត បរិសុទ្ធ
ភាពវៃឆ្លាត ស្មោះត្រង់ ព្យាយាម ចិត្តមុះមុត
ប្តូរផ្តាច់ ក្នុងជីវិតខ្លួន។
v តម្រង់ទិសដៅពលរដ្ឋឆ្ពោះទៅរកសង្គមមួយដែលប្រកបដោយប្រជាធិបតេយ្យ គោរពច្បាប់
គោរពសិទ្ធិមនុស្ស ថែរក្សាបរិស្ថាន និងគោរពស្រឡាញ់វប្បធម៌ប្រពៃណីជាតិខ្លួន។
v ផ្តល់វគ្គបណ្តុះបណ្តាលជំនាញស្តីពីការកសាងសន្តិភាព និង ការគ្រប់គ្រងទំនាស់។
v ចូលរួមកាត់បន្ថយនូវអំពើហិង្សាទំនាស់ និងលុបបំបាត់ចោលនូវវប្បធម៌ប្រកាន់រើសអើងពូជសាសន៍
សាសនា វណ្ណៈ ភេទ។
គោលដៅ
ចិញ្ចឹម
ថែរក្សា ការពារ អប់រំ បណ្តុះបណ្តាល កុមារ យុវជន ពលរដ្ឋដែលគ្មានទីពឹង មានជនពិការ
ជនក្រីក្រ
និងដូនចាស់ជរាឲ្យទទួលបាននូវទីពឹងដ៏ប្រសើរក្នុងជីវិត ។
កម្មវិធី មាន៣ធំៗគឺ
v កម្មវិធីអប់រំកុមារនិង យុវវ័យតាមបែបពុទ្ធសាសនា
v កម្មវិធីកសាងសន្តិភាព និង ផ្សះផ្សាទំនាស់
v កម្មវិធីឧបត្ថមពលរដ្ឋក្រីក្រ
ក-ស្ថានភាពអង្គការ ស.ព.ក
ក-១ ទីតាំងការិយាល័យ
អង្គការក្តីសង្ឃឹមនៃពលរដ្ឋកម្ពុជាមានការិយាល័យ នៅកុដិលេខ៨ វត្តពោធិ៍វាល
ភូមិរតនៈ សង្កាត់រតនៈ ក្រុង/ខេត្តបាត់ដំបង។
ក-២ រចនាសម្ព័ន្ធ និងស្ថិតិ
អង្គការ សពក មានបុគ្គលិកស្ម័គ្រចិត្តសរុបចំនួន ១៧ អង្គ/នាក់,ក្នុងនោះព្រះសង្ឃ
១៤អង្គ, គ្រហស្ថ៣ នាក់ និងមានបែងចែកតាមរចនាសម្ព័ន្ធមាន ប្រធាន អនុប្រធាន
និងជំនួយការ, ប្រធានកម្មវិធី និង អនុប្រធានអនុប្រធានកម្មវិធី,
ចៅកូវកម្មវិធីអប់រំកុមារនិងយុវវ័យ ជំនួយការ
និងបុគ្គលិកកម្មវិធីអប់រំកុមារនិងយុវវ័យ, ចៅកូវកម្មវិធីផ្សះផ្សាទំនាស់ ជំនួយការ
និងបុគ្គលិកកម្មវិធីផ្សះផ្សាទំនាស់។
ក-៣. ប្រតិបត្តិការ ការងារ
តាំងពីអង្គការ ស.ព.ក បានចាប់ផ្តើមកកើតមក បានអនុវត្តន៍ការងាររបស់ខ្លួនក្នុង ទីតាំងគោលគឺខេត្តបាត់ដំបង
និងខេត្តដទៃមួយចំនួនទៀតដូចមាន ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តកំពង់ចាម
ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង។
ក-៤ កិច្ចការងារសង្គមផ្សេងៗទៀត
ការដាំកូនឈើប្រចាំឆ្នាំ, ការជួយឧបត្ថម្ភជនក្រីក្រ តាមរយៈការជូនគ្រឿងឧបភោគបរិភោគ
និងសង់ផ្ទះជាដើម។ និង ការធ្វើបទបង្ហាញពីខ្លឹមសារព្រះពុទ្ធសាសនា
ទៅកាន់សិស្សនិស្សិតតាមសាលារៀននានា។
Sunday, 4 August 2019
អង្គការក្តីសង្ឃឹមនៃពលរដ្ឋកម្ពុជា ផ្តល់នូវ
១ ការអប់រំ តាមបែបពុទ្ធសាសនា
២ ការងារមនុស្សធម៌ និង
៣ កម្មវិធីកសាងសន្តិភាព និង ផ្សះផ្សាទំនាស់
Subscribe to:
Posts (Atom)
វគ្គបណ្តុះបណ្តាលស្តីពី ទំនាក់ទំនងអហិង្សា (Non-Violence Communication)
អង្គការក្តីសង្ឃឹមនៃពលរដ្ឋកម្ពុជា (Cambodian Citizen of Hope Organization CCH ) រួមជាមួយនិង អង្គការសេវាសន្តិភាពស៊ីវិល (Civil Peace Services...
-
អង្គការក្តីសង្ឃឹមនៃពលរដ្ឋកម្ពុជា (Cambodian Citizen of Hope Organization CCH ) រួមជាមួយនិង អង្គការសេវាសន្តិភាពស៊ីវិល (Civil Peace Services...




