Tuesday, 6 August 2019

ស្វែងយល់អំពី​       អង្គការក្តីសង្ឃឺមនៃពលរដ្ឋកម្ពុជា (សពក)
              Cambodian Citizen of Hope organization (CCH)


អង្គការក្តីសង្ឃឹមនៃពលរដ្ឋកម្ពុជាបានបដិសន្ធិឡើង នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០១៣ យោងតាមលិខិតអនុញ្ញាតក្រសួងមហាផ្ទៃ លេខ១៨៩៨ សជណ ដោយឈរលើមាគ៌ាអព្យាក្រិតមិនប្រកាន់បក្សនយោបាយណាឡើយ។ បង្កើតឡើងដោយព្រះសង្ឃស្ម័គ្រចិត្ត ក្នុងគោលបំណងដើម្បី៖
ទស្សនវិស័យ
v  ស.ព.ក.ចង់ឃើញពលរដ្ឋគ្រប់រូបរស់នៅក្រោមម្លប់នៃការអប់រំ សង្គមប្រជាធិបតេយ្យ មានការគោរពច្បាប់ គោរពសិទ្ធិមនុស្ស ចិញ្ចឹមជីវិតតាមសម្មាអាជីវោ និង ប្រតិបត្តិខ្លួនតាមមាគ៌ាព្រះពុទ្ធសាសនា ​មិនឲ្យធ្លាក់ខ្លួនទៅក្នុងអបាយមុខ ព្រមទាំងចេះខិតខំប្រឹងប្រែង តស៊ូ ព្យាយាម ដើម្បីសម្រេចបាននូវជោគវាសនាក្នុងជីវិតដោយខ្លួនឯង ។
បេសកកម្ម
v  ផ្តល់ការអប់រំល្អៗដល់កុមារ យុវជន និង ពលរដ្ឋគ្រប់រូប ដោយយកទ្រឹស្តីព្រះពុទ្ធសាសនាធ្វើជាត្រីវិស័យក្នុងការចង្អុលបង្ហាញទិសដៅ
v  ធ្វើកិច្ចការងារមនុស្សធម៌តាមរយៈ សង្គហៈ  អភិបាល ដល់ពលរដ្ឋខ្មែរទូទៅ
v  លើកកម្ពស់វិស័យកសិកម្ម និង បង្កើនសេដ្ឋកិច្ចគ្រួសារមូលដ្ឋានឲ្យកាន់តែប្រសើរឡើង។
v  បណ្តុះបណ្តាលពលរដ្ឋឲ្យចេះចិញ្ចឹមជីវិតទៅតាមកម្លាំងកាយ  កម្លាំងបញ្ញា និងប្រកបដោយភាពសុចរិត បរិសុទ្ធ ភាពវៃឆ្លាត ស្មោះត្រង់ ព្យាយាម ចិត្តមុះមុត  ​ប្តូរផ្តាច់ ក្នុងជីវិតខ្លួន។
v  តម្រង់ទិសដៅពលរដ្ឋឆ្ពោះទៅរកសង្គមមួយដែលប្រកបដោយប្រជាធិបតេយ្យ គោរពច្បាប់ គោរពសិទ្ធិមនុស្ស ថែរក្សាបរិស្ថាន និងគោរពស្រឡាញ់វប្បធម៌ប្រពៃណីជាតិខ្លួន។
v  ផ្តល់វគ្គបណ្តុះបណ្តាលជំនាញស្តីពីការកសាងសន្តិភាព និង ការគ្រប់គ្រងទំនាស់។
v  ចូលរួមកាត់បន្ថយនូវអំពើហិង្សាទំនាស់ និងលុបបំបាត់ចោលនូវវប្បធម៌ប្រកាន់រើសអើងពូជសាសន៍ សាសនា វណ្ណៈ ភេទ។

គោលដៅ

ចិញ្ចឹម ថែរក្សា ការពារ អប់រំ បណ្តុះបណ្តាល​ កុមារ យុវជន ពលរដ្ឋដែលគ្មានទីពឹង មានជនពិការ ជនក្រីក្រ  និងដូនចាស់ជរាឲ្យទទួលបាននូវទីពឹងដ៏ប្រសើរក្នុងជីវិត ។

កម្មវិធី មាន៣ធំៗគឺ
v  កម្មវិធីអប់រំកុមារនិង​ យុវវ័យតាមបែបពុទ្ធសាសនា
v  កម្មវិធីកសាងសន្តិភាព និង ផ្សះផ្សាទំនាស់
v  កម្មវិធីឧបត្ថមពលរដ្ឋក្រីក្រ

-ស្ថានភាពអង្គការ​ ស.ព.ក
-១ ទីតាំងការិយាល័យ
អង្គការក្តីសង្ឃឹមនៃពលរដ្ឋកម្ពុជាមានការិយាល័យ នៅកុដិលេខ៨​ វត្តពោធិ៍វាល ភូមិរតនៈ សង្កាត់រតនៈ ក្រុង/ខេត្តបាត់ដំបង។
-២ រចនាសម្ព័ន្ធ និងស្ថិតិ
អង្គការ សពក មានបុគ្គលិកស្ម័គ្រចិត្តសរុបចំនួន ១៧ អង្គ/នាក់,ក្នុងនោះព្រះសង្ឃ ១៤អង្គ, គ្រហស្ថ៣ នាក់ និងមានបែងចែកតាមរចនាសម្ព័ន្ធមាន​ ប្រធាន អនុប្រធាន និងជំនួយការ, ប្រធានកម្មវិធី និង អនុប្រធានអនុប្រធានកម្មវិធី, ចៅកូវកម្មវិធីអប់រំកុមារនិងយុវវ័យ ជំនួយការ និងបុគ្គលិកកម្មវិធីអប់រំកុមារនិងយុវវ័យ, ចៅកូវកម្មវិធីផ្សះផ្សាទំនាស់ ជំនួយការ និងបុគ្គលិកកម្មវិធីផ្សះផ្សាទំនាស់។
-៣. ប្រតិបត្តិការ ការងារ
តាំងពីអង្គការ ស.ព.ក បានចាប់ផ្តើមកកើតមក បានអនុវត្តន៍ការងាររបស់ខ្លួនក្នុង  ទីតាំងគោលគឺខេត្តបាត់ដំបង និងខេត្តដទៃមួយចំនួនទៀតដូចមាន ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង។
-៤ កិច្ចការងារសង្គមផ្សេងៗទៀត
ការដាំកូនឈើប្រចាំឆ្នាំ, ការជួយឧបត្ថម្ភជនក្រីក្រ តាមរយៈការជូនគ្រឿងឧបភោគបរិភោគ និងសង់ផ្ទះជាដើម។ និង ការធ្វើបទបង្ហាញពីខ្លឹមសារព្រះពុទ្ធសាសនា ទៅកាន់សិស្សនិស្សិតតាមសាលារៀននានា។

Sunday, 4 August 2019



អង្គការក្តីសង្ឃឹមនៃពលរដ្ឋកម្ពុជា ផ្តល់នូវ
១ ការអប់រំ តាមបែបពុទ្ធសាសនា
២ ការងារមនុស្សធម៌ និង
៣ កម្មវិធីកសាងសន្តិភាព និង ផ្សះផ្សាទំនាស់

វគ្គបណ្តុះបណ្តាលស្តីពី ទំនាក់ទំនងអហិង្សា (Non-Violence Communication)

  អង្គការក្តីសង្ឃឹមនៃពលរដ្ឋកម្ពុជា (Cambodian Citizen of Hope Organization CCH ) រួមជាមួយនិង អង្គការសេវាសន្តិភាពស៊ីវិល (Civil Peace Services...